Yearendyearend1140x150

បុរសខ្លាំងកម្ពុជានឹងចាប់ដៃគ្នាជាមួយបៃឌិនធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សហរដ្ឋអាម៉េរិក គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់របស់លោកប្រធានាធិបតី លោក ចូ បៃឌិន និងមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍ទី៣នៃ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។បុរសខ្លាំងកម្ពុជា គឺសម្តេច ហ៊ុន សែន នឹងចាប់ដៃគ្នាជាមួយ លោក ចូ បៃឌិន ធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកនេះ។

បើគ្មានអ្វីប្រែប្រួលនោះទេជំនួបទល់មុខគ្នាជាលើកដំបូងរបស់លោកប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន និងមេដឹកនាំអាស៊ាន នឹងចាប់ផ្តើមនៅទីក្រុងវ៉ាស៊ីនតោន រដ្ឋធានីនៃសហរដ្ឋអាមេរិក នៅសប្តាហ៍ទី៣ នៃខែមករា ឆ្នាំ២០២២ ហើយសម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន នឹងចាប់ដៃគ្នាជាមួយបៃឌិនដឹកនាំកិច្ចប្រជុំកំពូលមួយនេះ។

ថ្លែងចេញពីខេត្តព្រះសីហនុនៅថ្ងៃនេះ សម្តេច ហ៊ុន សែន ប្រកាសជាសាធារណៈថា សម្តេចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសស្វីស នៅពាក់កណ្តាលខែមករា ឆ្នាំក្រោយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២ ហើយនឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសស្លូវេនី នៅអឺរ៉ុបកណ្តាល និងចូលរួមពិព័រណ៍ពិភពលោកជាដើម។

បើតាមសម្តេច ហ៊ុន សែន សហរដ្ឋអាមេរិក មានបំណងរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់រវាងលោកប្រធានាធិបតី ចូ បៃឌិន និងមេដឹកនាំអាស៊ាន នៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែមករា ឆ្នាំ២០២២ ហើយប្រសិនមានកិច្ចប្រជុំពិតមែននោះ បុរសខ្លាំងកម្ពុជា សម្តេច ហ៊ុន សែន នឹងចាប់ដៃគ្នាជាមួយ លោក ចូ បៃឌិន ធ្វើជាសហប្រធាន។

សំណើររៀបចំកិច្ចប្រជុំរបស់លោកបៃឌិន និងមេដឹកនាំអាស៊ាន ធ្វើឡើងខណៈដែលទីក្រុងប៉េកាំង កំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។នៅថ្ងៃទី២២ ខែវិច្ឆិកា ប្រទេសចិន និងអាស៊ាន បានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”ដោយប្រធានាធិបតីលោកស៊ី ជីងភីង (Xi Jinping ) បានបង្ហាញខ្លួនដ៏កម្រក្នុងអំឡុងពេលកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូ។

ប្រសិនបើកិច្ចប្រជុំខាងលើត្រូវបានប្រារព្ធឡើងនោះ វានឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក បៃឌិន និងមេដឹកនាំអាស៊ាន ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងខែមករា ឆ្នាំ ២០២១។

តែយ៉ាងណាក៏ដោយ កិច្ចប្រជុំរវាងលោក បៃឌិន និងមេដឹកនាំអាស៊ាន ត្រូវបានគេព្យាករណ៍ថា សហរដ្ឋអាមេរិក ទំនងជានឹងមិនអញ្ជើញមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា គឺលោកឧត្តមសេនីយ៍ លោកមីន អ៊ុងឡាំង(Min Aung Hlaing) ចូលរួមកិច្ចប្រជុំកំពូលនោះទេ ដោយសារតែរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់មេដឹកនាំលោកស្រី លោក ស្រី អ៊ុងសាន ស៊ូជី ( Aung San Suu Kyi )។

តាមគម្រោងមុនពេលកិច្ចប្រជុំកំពូលមកដល់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងធ្វើទស្សនកិច្ចប្រទេសមួយចំនួននៅក្នុងតំបន់ រួមទាំងឥណ្ឌូនេស៊ី និងថៃជាដើមនៅក្នុងខែធ្នូនេះ។ឥណ្ឌូណេស៊ី តែងតែជាអ្នករិះគន់ខ្លាំងៗលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ហើយជំទាស់មិនឱ្យមីយ៉ាន់ម៉ាមានវត្តមានក្នុងកិច្ចប្រជុំកំពូលរហូតដល់លទ្ធិប្រជាធិបតេយ្យត្រូវបានស្តារឡើងវិញ។

នៅវិមានសន្តិភាព ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេច ហ៊ុន សែន បានជួបជាមួយជំទាវ រីណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី និង ឯកឧត្តម ហ្វមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន។ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន បានចោទជាសំណួរថា តើគួរទុកស្ថានភាពអាស៊ាន៩ ឬយ៉ាងណា? តើគួរផ្គាប់ចិត្តប្រទេសដទៃ ហើយបំផ្លាញផ្ទះខ្លួនឯងឬយ៉ាងណា?

សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា នៅថ្ងៃទី០៧ ខែធ្នូ កម្ពុជា អញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចក៏ត្រៀមខ្លួន ធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីចរចារកដំណោះស្រាយ។សម្រាប់សម្តេច ហ៊ុន សែន មីយ៉ាន់ម៉ា គឺជាសមាជិកដែលមិនអាចខ្វះបាន និងសំខាន់ក្នុងគ្រួសារអាស៊ាន ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន កម្ពុជាមិនចង់ឃើញមីយ៉ាន់ម៉ាអវត្តមានពីកិច្ចប្រជុំអាស៊ានណាមួយឡើយ។

ឥរិយាថបរបស់សម្តេច ហ៊ុន សែន ត្រូវបានមជ្ឈដ្ឋានជាតិ និង អន្តរជាតិ កំពុងរង់ចាំមើលភាពឆ្លាតវៃរបស់មេដឹកនាំជើងខ្លាំងទាំងពីរថា តើអាចជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា និង កិច្ចការរបស់អាស៊ានជាច្រើនដល់កម្រិតណា?

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង