ភ្នំពេញ៖ ក្រុមជំនាញស្មគ្រ័ចិត្តរបស់អង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue Organization – BSR) ចំនួន ១៣រូប ដែលមានបទពិសោធន៍ជ្រាលជ្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩នៅចិនមកកាន់កម្ពុជាហើយ ដើម្បីជួយកម្ពុជាប្រឆាំងកូវីដ១៩។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ១៣ រូប ដែលមានបទពិសោធន៍ជ្រាលជ្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩នៅចិន រួមជាមួយនិងបរិក្ខារពេទ្យ និងថ្នាំព្យាបាល តម្លៃមួយលានយ័នថែមទៀត ដោយបានធ្វើណើរមកដល់តាមច្រកទ្វារអន្តរជាតិភ្នំពេញ ដើម្បីមកជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រយៈពេល១៥ថ្ងៃ។
ប្រមុខការទូតនៃព្រះរាជាណាចក្រកម្ពុជា លោកប្រាក់ សុខុន ធ្លាប់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិនដែលតែងតែឈរនៅជាមួយនៅកម្ពុជាក្នុងពេលដែលកម្ពុជាមានគ្រាលំបាក និងបានផ្ដល់ជំនួយជាបន្តបន្ទាប់មកកាន់កម្ពុជាក្នុងការអភិវឌ្ឍ ទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។លោកបានអរគុណយ៉ាងពិសេសចំពោះឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅទីក្រុងភ្នំពេញក៏ដូចជាមន្ត្រីការទូតនៅកម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងការទូតនៃប្រទេសកម្ពុជា និងចិន កាន់តែមានភាពល្អប្រសើរ៕