
ព្រះសីហុន៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១ ធ្នូនេះ បានអញ្ជើញពិនិត្យការអភិវឌ្ឍសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ។ក្នុងពេលចុះពិនិត្យនោះ សម្តេច ហ៊ុន សែន បានឈរនៅមុនអក្សពាក្យ«ខ្មែរធ្វើបាន» ហើយបានថ្លែងថា ពាក្យ«ខ្មែរធ្វើបាន»មិនមែនលើកកម្ពស់ខ្ញុំ ឬគណបក្សប្រជាជនទេ គឺសំដៅខ្មែរគ្រប់ជំនាន់ធ្វើបាន។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ពាក្យ«ខ្មែរធ្វើបាន» គឺជាពាក្យបង្ហាញពីមោទនភាពជាតិ ដែលខ្មែរគ្រប់ជំនាន់ធ្វើបាន។ ខ្មែរធ្វើអង្គរវត្ត និងប្រាសាទដទៃទៀត ហើយពាក្យ«ខ្មែរធ្វើបាន» នៅខេត្តព្រះសីហនុនេះ គ្រាន់ជាការបញ្ជាក់ពីសមិទ្ធផលជាតិ ដែលខ្មែរជំនាន់ក្រោយធ្វើបានប៉ុណ្ណោះ ហើយទៅថ្ងៃអនាគតក៏ខ្មែរនៅតែធ្វើបានជានិច្ច។