Cctimesw1140xh150cm copy

អាមេរិកសន្យាផ្ដល់ថវិកា១,៥លានដុល្លាដល់កម្ពុជាដើម្បីប្រឆាំងជំងឺកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
Ambassador W. Patrick Murphy

ភ្នំពេញ៖ រដ្ឋាភិបាលនៃសហរដ្ឋអាមេរិកបានសន្យាផ្តល់ថវិកាចំនួន ១,៥ លានដុល្លា សម្រាប់ជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ នេះបើតាមការប្រកាសថ្មីមួយរបស់លោកឯកអគ្គរដ្ឋទូត W. Patrick Murphy នៅក្រសួងសុខាភិបាលក្នុងពិធីពិសេសមួយ។

ជំនួយនេះ ដែលត្រូវបានផ្តល់តាមរយៈទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID គឺសម្រាប់ការទាក់ទងគ្នាលើហានិភ័យ ការចូលរួមរបស់សហគមន៍ ការគ្រប់គ្រងនិងបង្ការការឆ្លង ហើយនិងការទ្រទ្រង់មន្ទីរពិសោធន៍។

សូមបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមមានឡើងនូវការរាតត្បាតនៃមេរោគនេះ សហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រាក់សរុបចំនួនជាង ៣,៥ លានដុល្លាអាមេរិក ដើម្បីទប់ទល់នឹងការរាលដាលនៃមេរោគកូវីដ ១៩ នៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង