ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា នេះ មានជំនួបទ្វេភាគីជាមួយ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីឡាវ ដែលបានមកបំពេញទស្សនកិច្ច នៅកម្ពុជា។
ជាទស្សនកិច្ច ធ្វើឡើងក្នុងន័យពង្រឹងសហប្រតិបត្តិការនៃប្រទេសទាំងពីរ នៅក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និង វិបុលភាពនៅក្នុងតំបន់ និង ពិភពលោក៕




