Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ឯកឧត្តម ជាម យៀប ជាប់ឆ្នោតជាអនុប្រធានទី១នៃរដ្ឋសភា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ជាម យៀប

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៥ វិច្ឆិកានេះ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១០៦រូប។ក្នុងកិច្ចប្រជុំពេញអង្គនោះ រដ្ឋសភាបានបោះឆ្នោតគាំទ្រ ឯកឧត្តម ជាម យៀប តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ជា អនុប្រធានទី១ នៃរដ្ឋសភា។

ឯកឧត្តម ជាម យៀប កើតនៅឆ្នាំ១៩៤៦ នៅភូមិព្រែកចាម ឃុំបន្តិចប្រាសាទ ស្រុកពាមរក៍ខេត្តព្រៃវែង ដែលជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។កាល​ពី​នៅ​បឋមវ័យ​លោក ជាម យៀប បាន​រស់​នៅ​ពឹង​អាស្រ័យ​ក្នុង​វត្ត​អារាម​រយៈ​ពេល​យ៉ាង​តិច ១១ ឆ្នាំ នៅ​ក្នុង​ស្រុក​កំណើត​របស់​លោក​ក្នុង ភូមិ​ព្រែក​ចាម ឃុំ​បន្លិច​ប្រាសាទ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ហើយ​លោក​បាន​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដម​សិក្សា​ផ្នែក​ប្រវត្តិវិទ្យា និង​ភូមិវិទ្យា។

ឯកឧត្តម ជាម យៀប បាន​បញ្ចប់​ឧត្ដម​សិក្សា​ផ្នែក ចិត្ត​គរុ​កោសល្យ ទស្សនវិជ្ជា នៅ ឆ្នាំ​១៩៨៩ ហើយ ឆ្នាំ​២០០០ បាន​បញ្ចប់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​ពាណិជ្ជកម្ម នៃ​សាកល​វិទ្យាល័យ NCGU សហរដ្ឋ​អាមេរិក និង​នៅ ឆ្នាំ​២០០៤ បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​មួយ​ទៀត។ លោក​អាច​និយាយ​ភាសា​បារាំង អង់គ្លេស និង វៀតណាម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង