Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

អាមេរិកដាក់ទណ្ឌកម្មមន្ត្រីយោធាកម្ពុជាពីររូបពីបទប្រព្រឹត្តអំពើពុករលួយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ខាងឆ្វេង៖ លោក ចៅ ភិរុណ អគ្គនាយកនៃនាយកដ្ឋានសម្ភារៈបច្ចេកទេស និងស្តាំ លោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា

វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃទី ១០ វិច្ឆិកា បានដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិ បាលកម្ពុជា ពីររូប គឺលោក ចៅ ភិរុណ និង លោក ទៀ វិញ ពីបទប្រព្រឹត្តអំពើពុករលួយនៅកម្ពុជា។ ទ្រព្យសម្បត្តិ និងផលប្រយោជន៍ទាំងអស់របស់មន្ត្រី ទាំងពីររូបដែល ដាក់ក្នុងសហរដ្ឋអាមេរិក នឹងត្រូវបានរារាំង។នេះបើយោងតាមសេចក្តី ប្រកាស ព័ត៌មាន ក្រសួង ការបរទេស អាមេរិក ។

មន្ត្រីទាំងពីររូបដែលអាមេរិកចោទប្រកាន់មាន៖ លោក ចៅ ភិរុណ ជាអគ្គនាយកនៃនាយកដ្ឋានសម្ភារៈ និង សេវាកម្មបច្ចេកទេសនៃក្រសួងការពារជាតិ និង លោក ទៀ វិញ គឺជាមេបញ្ជាការកងទ័ពជើងទឹកកម្ពុជា។ បុគ្គលទាំងពីរនេះត្រូវបាន អាមេរិកចោទថា បានឃុបឃិតគ្នាកេងចំណេញពីសកម្មភាពទាក់ទងនឹងការសាងសង់ និងការធ្វើបច្ចុប្បន្នភាពមូលដ្ឋានទ័ពជើងទឹករាម។ បន្ថែមពីលើនេះ លោក ចៅ ភិរុណ និងមន្ត្រីរដ្ឋាភិបាលកម្ពុជាផ្សេងទៀត ទំនងជាបានឃុបឃិតគ្នាបំប៉ោងតម្លៃសម្ភារៈនៅមូលដ្ឋានទ័ពជើងទឹករាម និង ទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនពីប្រាក់ចំណូល។

លោក​ Andrea M. Gacki​ ប្រធាន​ការិយាល័យ​គ្រប់គ្រង​អចលនទ្រព្យ​បរទេស​នៃ​ក្រសួងរតនាគារ​សហរដ្ឋ​អាមរិក​បាន​បញ្ជាក់​តាមខ្លឹមសារ​ដើមថា «សហរដ្ឋ​អាមេរិក​នឹងមិន​ឈរ​ស្ងៀម ពេល​ដែល​ក្រុមមន្ត្រី​ពុករលួយ​កេងយក​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយធ្វើ​ឲ្យពលរដ្ឋ​កម្ពុជា​រងគ្រោះ​នោះទេ។ រដ្ឋបាលនេះ​នឹងបន្ត​អាទិភាព​លើកិច្ច​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​ហើយនិង​ធ្វើកិច្ចការ​យ៉ាងខ្លាំង​ក្លា​ដើម្បី​លើក​កម្ពស់​តម្លាភាព»

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេដែលសហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្ម លើមន្ត្រីរបស់ប្រទេសកម្ពុជា។តែ កន្លងមកក្រុមមន្ត្រី ដែលធ្លាប់រងការដាក់ទណ្ឌកម្ម និង មន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាល បានអះអាងថា ពួកគេមិនខ្វល់ជាមួយ នឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទេ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកទឹកចិត្តឱ្យសហរដ្ឋអាមេរិកបង្កកទ្រព្យសម្បត្តិ មន្ត្រីរដ្ឋាភិបាលផ្សេងទៀតឱ្យបានឆាប់រហ័ស។សម្តេច អះអាងថា មន្ត្រីរបស់សម្តេចភាគច្រើនមិនមានទ្រព្យសម្បត្តិអ្វីនៅក្រៅប្រទេសនោះទេ។ចំពោះទ្រព្យសម្បត្តិ របស់សម្តេចអាចមើលឃើញនៅតាមវត្តអារាមសាលារៀនមណ្ឌល កុមារកំព្រា បណ្ណាល័យ ស្រះទឹក អណ្ដូងទឹក ស្ពាន និង ផ្លូវ ថ្នល់ ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង