ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានស្នើសុំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្ធូរបន្ថយកម្រៃសេវាពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាក ពិន័យរហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។
បើតាមធនាគារជាតិនៃកម្ពុជា ក្នុងស្ថានភាពដែលពិភពលោកក៏ដូចកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃកូវីដ១៩ ធនាគារជាតិនៃកម្ពុជា ស្នើសុំការយោគយល់ពីគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះបន្ថែមដល់អតិថិជនដើម្បីជួយសម្រាលបន្ទុករបស់ពួកគាត់មួយកម្រិតក្នុងគ្រាលំបាកនេះ។
ក្នុងការជួយសម្រាលនោះមានដូចជា៖ បន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនិងឥណទាន លើកលែងការផាក ពិន័យរហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។