Cctimesw1140xh150cm copy

ធនាគារអភិវឌ្ឍន៍ជនបទបញ្ចុះការប្រាក់ពី៦%មក៥% ដើម្បីជួយSMEអំឡុងវិបត្តិកូវីដ-១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម 

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានសម្រេចបញ្ចុះតម្លៃការប្រាក់ពី៦មកត្រឹម៥% ក្នុងមួយឆ្នាំ ដើម្បីជួយវិស័យSME នៅកម្ពុជា ដែលជួបបញ្ហាលំបាកក្នុងកំឡុងកូវីដ១៩នេះ។ នេះបើតាមសន្និសីទសារព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្តីពី «ការកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស៥០លានដុល្លារ» ក្នុងថ្ងៃនេះ។

នៅក្នុងសន្និសីទសារព័ត៌មាន បានឲ្យដឹងថា នៅក្នុងដំណាក់កាលជុំទី៤នេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យធនាគារអភិវឌ្ឍជនបទ និងកសិកម្មធ្វើការកែសម្រួលនូវលក្ខខណ្ឌឥទានមួយចំនួន ដើម្បីខ្ចីឥនទានបានក្នុងអត្រាការប្រាក់៦%ក្នុងមួយឆ្នាំ សម្រាប់ទុនបង្វិលគឺអាចខ្ចីរហូតដល់ទៅ២០ម៉ឺនដុល្លារ និងអត្រាការប្រាក់៦.៥%អាចខ្ចីរហូតដល់៣០មឺនដុល្លារអាមេរិក និងជាលក្ខខណ្ឌចាំបាច់មួយចំនួន។

ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យធនាគារអនុវត្តជនបទ និងកសិកម្ម បញ្ចុះថ្លៃអត្រាការប្រាក់បន្ថែមទៀត គឺមានន័យថាបញ្ចុះ៦% មកនៅ៥%ក្នុងមួយឆ្នាំ សម្រាប់ទុនបង្វិល និង៥.៥%ក្នុងមួយឆ្នាំសម្រាប់ទុនវិនិយោគ មានន័យថាបញ្ចុះពី៦ មក៥% ពី៦.៥% មក៥.៥%។ធនាគារអភិវឌ្ឍន៍ជនបទ បានឲ្យដឹងទៀតថា ខាងធនាគារទទួលយកហើយ និងទទួលបានការអនុម័តពីក្រុមព្រឹក្សាពិបាលដើម្បីអនុវត្តហើយនឹងផ្សព្វផ្សាយពីថ្ងៃនេះតទៅ ដោយចាប់ផ្ដើមធ្វើកិច្ចការនេះ។

សម្រាប់លក្ខខណ្ឌមួយទៀត គឺកំណត់ក្នុងគោលការណ៍ឥនទាន គឺលក្ខខណ្ឌការងារ ព្រោះទឹកប្រាក់៥០លានដុល្លារនេះ ដាក់ចូលមកដើម្បីបង្កើតការងារបន្ថែមថ្មីៗសម្រាប់ប្រជាពលរដ្ឋដែលចំណាកស្រុកត្រឡប់មកវិញ ដោយបង្កើតការងារថ្មីៗបន្ថែមទៀតឲ្យបាន ដូច្នេះហើយបានជាមានលក្ខខណ្ឌនេះកើតឡើង។ចំណែក លក្ខខណ្ឌសំខាន់មួយទៀត គឺរយៈពេលនៃការខ្ចី ដែលលើកមុនបានកំណត់ថា ឲ្យខ្ចីយ៉ាងច្រើន៥ឆ្នាំ តែឥឡូវនេះរដ្ឋភិបាលបានអនុញ្ញាតឲ្យខ្ចីបានរហូតដល់៧ឆ្នាំ។

ធនាគារបានឲ្យដឹងទៀតថា លក្ខខណ្ឌមួយទៀតគឺ ពាក់ព័ន្ធនឹងអាជីវកម្មដែលទើបនឹងចាប់ផ្ដើមថ្មីៗ ដែលត្រូវធ្វើការជាមួយគ្នា ដូចជាការចុះបញ្ជី ហើយការចុះបញ្ជីនេះគឺផ្ដោតទៅលើការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ព្រោះកន្លងទៅមានការលំបាក ប៉ុន្តែក្នុងសេចក្ដីប្រកាសរបស់រដ្ឋាភិបាលថ្មី បានឲ្យដឹងថាការចុះបញ្ជីនេះមានការសម្រួលរហូត ព្រោះថាលក្ខខណ្ឌឥនទានគឺត្រូវចុះបញ្ជីឲ្យបានត្រឹមត្រូវ ប៉ុន្តែទោះជាយ៉ាងណាក្ដីក៏មានសហគ្រាសធុនតូច និងមធ្យមមួយចំនួនមិនទាន់មានការចុះបញ្ជីឲ្យបានច្រើនទេ នៅតែមានការលំបាក បែកខ្ញែកគ្នានៃស្ថាប័នដែលចុះបញ្ជី។ ដូច្នេះរដ្ឋភិបាល កសាងនូវថ្នាលចុះបញ្ជីអេឡិចត្រូនិចមួយសម្រាប់បង្កើនល្បឿននៃការចុះបញ្ជីសហគ្រាសធុនតូចមធ្យម ដែលហៅថា Electronic platform ហើយក៏ស្នើកន្លែងចុះឈ្មោះមួយ ឬពីរ នៅធនាគារអភិវឌ្ឍជនបទតែម្ដង ដើម្បីចុះបញ្ជីក្នុងរយៈពេលមួយម៉ោង ឬពីរម៉ោងឲ្យហើយ ដើម្បីបំពេញទៅតាមលក្ខខណ្ឌឥនទានតែម្ដង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ធនាគារជាតិ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង