Cctimesw1140xh150cm copy

ធនាគារជាតិទុកពេល៣ខែឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារនាំយកប្រាក់១$ដល់៥$ចូលធនាគារជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ធនាគារជាតិនៅកម្ពុជា បានផ្តល់ពេលវេលាចំនួន៣ខែ ពោលគឺចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារនាំយកប្រាក់១$ដល់៥$ចូលធនាគារជាតិ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេសដោយឥតគិតថ្លៃសេវា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី ២៨ ឧសភានេះ។

បើតាមធនាគារជាតិ បន្ទាប់ពីថ្ងៃទី៣១ សីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$២$៥$ ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារជាអ្នកធនារ៉ាប់រងវិញ។ចំពោះការទទួលបានក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ១០ ឡើងទៅ គឺមិនមានការកម្រៃសេវាទេ។

ទាក់ទងនឹងប្រាក់ដុល្លារតូច ធនាគារជាតិថា នឹងពិភាក្សាបន្ថែមដើម្បីឈានដល់កំណត់វេលាណាមួយ ផ្អាកការទទួលក្រដាសប្រាក់ប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង