Cctimesw1140xh150cm copy

លទ្ធផលតេស្ត៖កម្មករ៤៩នាក់គ្មានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ការយកសំណាកពីកម្មករ។រូបភាពពីក្រសួងការងារ

ភ្នំពេញ៖​ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បង្ហាញថាលទ្ធផលតេស្តរបស់កម្មករពុំមានវិជ្ជមាន​កូវីដ១៩​ទេ។ នេះបើយោងតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលថ្លែងប្រាប់អ្នកសារព័ត៌មាន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនៅថ្ងៃទី២៣ ខែមេសានេះបានឱ្យដឹងថា ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យធ្វើចត្តឡី​ស័កនៅផ្ទះចំនួន​៦០នាក់ ក្នុងនោះចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន១១នាក់ និង កម្រិត​២ចំនួន​៤៩នាក់​(អវិជ្ជមាន)​។

សូមបញ្ជាក់ថា កម្មករ កម្មការិនីដែលធ្វើការក្នុងវិស័យកាត់ដេរ និង ដេរស្បែកជើងចំនួនជិត៣ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជាត្រូវដាក់ឱ្យនៅដាច់ដោយឡែកពី បន្ទាប់ពីទៅស្រុកកំណើតក្នុងអំឡុងបុណ្យចូលឆ្នាំផ្ទុយពីបម្រាបរបស់រដ្ឋាភិបាល។ នៅរាជធានីភ្នំពេញ មានកម្មករ កម្មការិនីប្រមាណជា១ម៉ឺន៥ពាន់នាក់ ត្រូវដាក់នៅដាច់ដោយឡែកពីគេ។ សម្រាប់រាជធានីភ្នំពេញ ក្រសួងការងារ និង អាជ្ញាធរពាក់ព័ន្ធបានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ១០កន្លែង គឺនៅសួនឧស្សាហកម្មវឌ្ឍនៈ១ នៅសួនឧស្សាហកម្មកាណាឌីយ៉ា, អនុវិទ្យាល័យគោកបញ្ជាន់, សួនឧស្សាហកម្មវឌ្ឍនៈ២, វិទ្យាល័យជម្ពូវ័ន្ត, អនុវិទ្យាល័យដង្កោ, វិទ្យាល័យភ្នំពេញថ្មី, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, សាលាបឋមសិក្សាភូមិឫស្សី និងនៅវិទ្យាល័យឫស្សីកែវ។

ថ្ងៃទី១នៃការពិនិត្យសុខភាពដល់កម្មករោងចក្រ ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើការត្រួតពិនិត្យសុខភាព ដល់កម្មកររោងចក្រចំនួន ១០១៨ នាក់ ទើបត្រលប់ចូលធ្វើការវិញ។តាមរយៈការត្រួតពិនិត្យនេះ ក្រសួង​បានយកសំណាកទៅពិសោធន៍បន្តចំនួន ១៨នាក់ដើម្បីស្វែងរកកូវីដ១៩។

នៅថ្ងៃទី២នៃការពិនិត្យសុខភាពដល់កម្មករោងចក្រ ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជីវៈជា ធ្វើការត្រួតពិនិត្យសុខភាព ដល់កម្មកររោងចក្រចំនួន ១២២១ នាក់ ទើបត្រលប់ចូលធ្វើការវិញ ដោយក្នុងនោះមានកម្មករប្រមាន៧០នាក់ ត្រូវបានយកសំណាកទៅពិនិត្យ ដើម្បីស្វែងកូវីដ១៩។នៅថ្ងៃទី៣នៃការពិនិត្យសុភាពដល់កម្មករោងចក្រ ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានយកសំណាកវត្ថុវិភាគកម្មករចំនួន៦នាក់ទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង