បាត់ដំបង៖ ក្រុងបាត់ដំបង និងស្រុកចំនួន៥ផ្សេងទៀតក្នុងខេត្តបាត់ដំបង ដែលនៅជាប់ស្ទឹងសង្កែអាចប្រឈមនឹងការរងគ្រោះដោយជំនន់ទឹកភ្លៀង ខណៈកម្ពស់ទឹកហក់ឡើងខ្លាំងកម្ពស់១៣ម៉ែត្រ។ នេះបើតាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹង ស្រុកដែលអាចនឹងងាយរងគ្រោះមាន ស្រុកសំឡូត ក្រុងបាត់ដំបង ស្រុកបាណន់ ស្រុកឯកភ្នំ ស្រុករុក្ខគិរី ស្រុកបវិល និងពលរដ្ឋមានទីលំនៅតាមបណ្ដោយស្ទឹងសង្កែឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមានជំនន់ទឹកភ្លៀង។
គណៈកម្មធិការបន្ថែមទៀតថា ការហក់ឡើងនៃកម្ពស់ទឹកស្ទឹងសង្កែនេះ បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងលើផ្ទៃខាងលើជាប់ៗគ្នា ធ្វើឱ្យកម្ពស់ទឹកស្ទឹងសង្កែឡើងដល់កម្ពស់១៣ម៉ែត្រ នៅចំណុចស្ពានសម្ដេចតេជោ ក្រុងបាត់ដំបង។
យោងតាមទិន្នន័យកម្រិតកម្ពស់ទឹក ក្រុមការងារបច្ចេកទេសនៃឧតុនិយមខេត្តបាត់ដំបង ស្នើឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការរស់នៅប្រចាំថ្ងៃ ចំពោះគ្រោះមហន្តរាយនានា ដែលអាចកើតឡើងជាយថាហេតុ ដោយសារតែកម្ពស់ទឹកហក់ឡើងខ្លាំង។