Cctimesw1140xh150cm copy

ខេត្តបន្ទាយមានជ័យផ្អាកចរាចរណ៍កំណាត់ផ្លូវលេខ២៦៨Aបណ្តោះអាសន្ន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រកាសផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨A ព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក។

បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា ការផ្អាកចរាចរណ៍បណ្តោះអាសន្ននេះ ទៅលើយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពានកុំអោយបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព ដោយឡែកចំពោះរថយន្តគ្រសារ (ប្រភេទទេសចរណ៍) អាចធ្វើចរាចរណ៍ឆ្លងកាត់បានជាធម្មតា។

មន្ទីរសាធារណការ បានឱ្យដឹងទៀតថា ការផ្អាកការធ្វើដំណើរនេះ សូមការអធ្រាស្រ័យពីសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់។

ចំពោះមូលហេតុនៃការផ្អាកដំណើរការឆ្លងកាត់ ដោយសារបន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវមួយចំនួននៅក្នុង ខេត្តបន្ទាយមានជ័យ ជាពិសេសកំណាត់ផ្លូវខេត្តលេខ២៦៨អា ចាប់ពីព្រៃមាន់ ដល់ អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ជំនន់ទឹកភ្លៀង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង