ភ្នំពេញ៖ ជំនន់ទឹកភ្លៀងតាមបណ្ដោយស្ទឹងព្រែកត្នោតបានបង្កជាការលិចលង់ និងបណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២១០គ្រួសារនៅភូមិចំនួន៥ក្នុងខណ្ឌកំបូល។
បើតាមគណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា កម្ពស់ទឹកស្ទឹងបានបន្តកើកឡើង និងបានបណ្ដាលឱ្យជនលិចផ្នែកនានាក្នុងភូមសាស្រ្តភូមិដូនកុក និងភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ ការលិចលង់ដោយសារតែជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោតនេះ បានខូចខាតនិងប៉ះពាល់ដំណាំស្រូវចំនួន ១៣៥ហិកតាស្មើនឹង៥ភូមិ។
ដោយឡែក សម្រាប់ប្រជាពលរដ្ឋ ចំនួន ២១០គ្រួសារ ដែលរងការប៉ះពាល់ដោយទឹកជំនន់ នឹងបានទទួលអំណោយសង្រ្គោះបឋមជាស្បៀងអាហារពីអជ្ញាធរខណ្ឌកំបូល។