Cctimesw1140xh150cm copy

ពលករខ្មែរ«៥នាក់»នៅខេត្តបាត់ដំបងទើបមកពីថៃរកឃើញមានវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

បាត់ដំបង៖ យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដោយយោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានរកឃើញពលករខ្មែរ វិលត្រឡប់មកពីប្រទេសថៃ ចំនួន ៥នាក់ មានផ្ទុកជំងឺកូវីដ-១៩។ 

ក្នុងសេចក្ដីប្រកាសដដែល បានបង្ហាញពីអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដទាំង ៥នាក់ជាពលករជនជាតិខ្មែរ ត្រលប់មកពីប្រទេសថៃ គឺ៖ 

១- ឈ្មោះ ដុង សត់ ភេទប្រុស អាយុ ៤០ឆ្នាំ អាសយដ្ឋានរស់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរជា  បុគ្គលិកអនាម័យនៅភោជនីយដ្ឋានទីក្រុងបាងកក ប្រទេសថៃ ត្រូវជាប្តីឈ្មោះ យក់ ស៊ីថា

២- ឈ្មោះ យក់ ស៊ីថា ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរជា បុគ្គលិកក្រុមហ៊ុនវិចខ្ចប់សម្ភារៈទីក្រុងបាងកក ប្រទេសថៃ ត្រូវជាប្រពន្ធឈ្មោះ ដុង សត់ 

៣- ឈ្មោះ នួន សុខេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរជា បុគ្គលិកក្រុមហ៊ុនវិចខ្ចប់សម្ភារៈទីក្រុងបាងកក ប្រទេសថៃ ត្រូវជាប្តីឈ្មោះ ណំ គឹមលាង 

៤- ឈ្មោះ ណំ គឹមលាង ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរជា បុគ្គលិកក្រុមហ៊ុនវិចខ្ចប់សម្ភារៈទីក្រុងបាងកក ប្រទេសថៃ ត្រូវជាប្រពន្ធឈ្មោះ នួន សុខេង

៥- ឈ្មោះ លឿន ចិន្តា ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរ បុគ្គលិកក្រុមហ៊ុនវិចខ្ចប់សម្ភារៈ ទីក្រុងបាងកក ប្រទេសថៃ ជាអ្នករួមដំណើរ និងជាបុគ្គលិកក្រុមហ៊ុនជាមួយគ្នានៅប្រទេសថៃ។

ជាមួយគ្នានេះ ប្រវត្តិនៃការប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខាងលើ បានវិលត្រឡប់ពីប្រទេសថៃ តាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដែលមានអ្នករួមដំណើរ ១៤នាក់ លុះដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ១០២១ វេលាម៉ោង ១០ព្រឹក បានធ្វើដំណើរដោយជិះរថយន្តរបស់កងទ័ពពីច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដែលមានអ្នករួមដំណើរ ៣០នាក់ មកដល់រង្វង់មូលនាងរំសាយសក់ និងជួលក្នុងសាលាបាឡាត់ចំនួន ២៣នាក់ នៅសល់ ៧នាក់ បញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌលបឋមសិក្សាអូរដំបង១ និងមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ហើយបច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យ បាននិងកំពុងស្វែងរកអ្នកដែលពាល់ប៉ះជាមួយអ្នកជំងឺ នៅតាមមណ្ឌលចត្តាឡីស័កមួយចំនួនទៀត ដែលបានពាក់ព័ន្ធជាមួយបុគ្គលខាងលើ។ ចាប់តាំងពីមានការផ្ទុកជំងឺកូវីដ-១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ-១៩ ចំនួន ៣៥នាក់ បានជាសះស្បើយចំនួន ២៨នាក់ និងនៅសល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលចំនួន ០៧នាក់៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង