កូរ៉េខាងត្បូង៖ អ្នកជំងឺ COVID19 នៅកូរ៉េខាងត្បូងជាជនជាតិខ្មែរទាំងបីនាក់បានជាសះស្បើយពីជំងឺហើយ គ្រូពេទ្យក៏បានអនុញ្ញាតឲ្យចេញទៅផ្ទះបន្ទាប់ពីពិនិត្យ ២ដងជាប់គ្នាថាអស់មេរោគ។នេះបើតាមលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង។
បើតាមលលោកឡុង ឌីម៉ង់ ពលរដ្ឋខ្មែរទាំង៣នាក់ បានរៀបចំបែបបទដើម្បីចេញពីពេទ្យតាំងពីព្រឹកថ្ងៃនេះ ហើយឥឡូវអ្នកទាំងបីបានមកដល់ផ្ទះដោយសុវត្ថិភាព។ គ្រូពេទ្យបានផ្តាំថាក្នុងករណីពេលត្រឡប់មកផ្ទះវិញក្នុងមួយសប្ដាហ៍នេះ ប្រសិនបើមានអាការ:ចេញជារោគសញ្ញាជំងឺនេះឡើងវិញត្រូវផ្ដល់ដំណឹងទៅពេទ្យដើម្បីពិនិត្យបន្តទៀត។