Yearendyearend1140x150

មន្រ្តីផ្នែកច្បាប់របស់កម្ពុជា៦រូបសិក្សានៅចិន«ការពារនិក្ខេបបទថ្នាក់បណ្ឌិត»លើកទី១ជោគជ័យ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
មន្រ្តីផ្នែកច្បាប់របស់កម្ពុជា៦រូប

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ តុលាការ គណៈមេធាវី និងមន្រ្តីផ្នែកច្បាប់នៅកម្ពុជា ចំនួន៦រូប បានឆ្លងផុតដោយជោគជ័យក្នុងការការពារនិក្ខេបបទថ្នាក់បណ្ឌិតលើកទី១ នៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន។ការការពារនេះ រៀបចំឡើងតាមប្រព័ន្ធអនឡាញ ក្រោយពីបានសិក្សានៅទីនោះអស់រយៈពេល៣ឆ្នាំ។ នៅសល់ការការពារលើកទី២ មួយវគ្គទៀតតែប៉ុណ្ណោះក្នុងពេលឆាប់ៗខាងមុខនេះ នឹងឈានទៅការបញ្ចប់ជាស្ថាពរ។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងតាមរយៈទំព័រហ្វេសប៊ុកថា "កិច្ចសហប្រតិបត្តិការក្នុងវិស័យកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ រវាងក្រសួងយុត្តិធម៌កម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិនអាស៊ាន របស់សមាគមច្បាប់ប្រទេសចិន (China-ASEAN Legal Research Center - China Law Society) ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ តុលាការ គណៈមេធាវី និងមន្រ្តីផ្នែកច្បាប់នៅកម្ពុជា ចំនួន៦រូប បានឆ្លងផុតដោយជោគជ័យក្នុងការការពារនិក្ខេបបទថ្នាក់បណ្ឌិតលើកទី១ នៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន តាមប្រព័ន្ធអនឡាញ ក្រោយពីបានសិក្សានៅទីនោះអស់រយៈពេល៣ឆ្នាំ។ នៅសល់ការការពារលើកទី២ មួយវគ្គទៀតតែប៉ុណ្ណោះក្នុងពេលឆាប់ៗខាងមុខនេះ នឹងឈានទៅការបញ្ចប់ជាស្ថាពរ។

បើតាមឯកឧត្តម ជិន ម៉ាលីន កម្មវិធីនេះ កើតចេញពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ រវាងក្រសួងយុត្តិធម៌កម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិនអាស៊ាន របស់សមាគមច្បាប់ប្រទេសចិន (China-ASEAN Legal Research Center) ក្រោមគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិន ដែលកម្មវិធីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ និងបានធ្វើការជ្រើសរើសនិងបញ្ជូនថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងយុត្តិធម៌ និងតុលាការ និងអ្នកវិជ្ជាជីវៈច្បាប់កម្ពុជា ទៅបន្តការសិក្សានៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន ជារៀងរាល់ឆ្នាំ ដែលមកដល់ពេលនេះ សម្រាប់វគ្គថ្នាក់បណ្ឌិតនិងអនុបណ្ឌិតមាន១៦រូប និងវគ្គជំនាញខ្លីៗមាន៤០រូប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង