
ភ្នំពេញ៖ សភាសម្ព័ន្ធសហជីពកម្មករកម្ពុជាមានសមាជិក៥៦ស្ថាប័ន និងកម្មករសរុបជាង៥០ម៉ឺននាក់ នៅថ្ងៃទី១៣ កញ្ញានេះ បានរៀបចំបទបង្ហាញ ស្តីពី ប្រភពកូវីដ-១៩។ក្នុងបទបង្ហាញសភាសម្ព័ន្ធសហជីពកម្មករកម្ពុជា បានបង្ហាញការមិនគាំទ្រ ចំពោះការយករឿងប្រភពកូវីដមកបង្វែរជារឿងនយោបាយ ខណៈពិភពលោកកំពុងរួមគ្នាប្រឆាំងជំងឺកាចសាហាវនេះ។
មេដឹកនាំអង្គការ សហជីពកម្មករប្រមាណ៥៦ស្ថាប័ននៅកម្ពុជាសុទ្ធតែបង្ហាញការមិនពេញចិត្ត ចំពោះការចោទប្រកាន់ដាក់គ្នារបស់ប្រទេសមហាអំណាចពាក់ព័ន្ធ«ប្រភពកូវីដ»និង មិនគាំទ្រការយកបញ្ហានេះធ្វើជារឿងនយោបាយ។
លោក សួង ហួត ជាសភាសម្ព័ន្ធសហជីពកម្មករកម្ពុជា លោកជាអ្នកដឹកនាំរៀបចំបទបង្ហាញនេះឡើង។នៅចំពោះមុខសមាជិកជាង៥០នាក់ លោក សួង ហួត អះអាងថា វីរុសកូវីដ-១៩នាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទូទៅ ក្នុងនោះវិស័យកាត់ដេរនៅកម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរ។
បើតាមលោក សួង ហួត ក្រោយកម្ពុជាបានទទួលវ៉ាក់សាំងពីចិន កម្មករកម្មការិនីកម្ពុជា បានចាក់វ៉ាក់សាំងពេញលេញបូករួមជាមួយការយល់ដឹងពីវិធានការការពារនាំឱ្យការឆ្លងកូវីដនៅក្នុងរោងចក្រកាន់បន្ថយក្នុងអត្រាខ្ពស់កម្មករបន្តបំពេញការងារជាធម្មតាមិនប៉ះពាល់ដល់ចំណូល។
លោក សួង ហួតថ្លែងថា “ថ្មីៗនេះអាមេរិក និងចិន មានចោទដាក់គ្នាពីប្រភពកូវីដ ហើយបានយកស្ថានភាពជំងឺCovid-19 មកលាបពណ៌ចិន វាបានរំខានដល់អង្គការសុខភាពពិភពលោក WHO ដែលកំពុងសកម្មប្រយុទ្ធប្រឆាំងកូវីដ។ដូច្នេះលោកមិនគាំទ្រចំពោះការចោទដាក់គ្នានោះទេ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ការប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជាសកលនៃជំងឺ Covid-19 គួរតែពិភពលោករួមសាមគ្គីគ្នា សហការគ្នាក្នុងនាមជាសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ។
.jpg?1631510479)


