Cctimesw1140xh150cm copy

សម្តេចហ៊ុន សែន អរគុណប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលចូលរួមប្រឆាំងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
សម្តេចហ៊ុន សែន ក្នុងវេទិកាកន្លងមក។

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើរសារជូនពរ និង អរគុណប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ដែលបានចូលរួមប្រឆាំងជំងឺឆ្លងកូវីដ-១៩ ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ក្នុងបណ្តាញសង្គមរបស់សម្តេចផ្ទាល់នៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានថ្លែងថា "នៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី ១៣-១៦ ខែ មេសា ២០២០ ខ្ញុំព្រះករុណានិងភរិយាសូមប្រគេនពរព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើន មានលាភជ័យ សុភមង្គល និងសុខភាពល្អចៀសផុតពីជំងឺទាំងឡាយរួមទាំងជំងឺកូវីដ-១៩" ។

ក្នុងសារជូនពរនោះផងដែរ សម្តេចក៏បានអរគុណជាថ្មីដល់ ប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការព្រមទាំងកូនក្មួយកម្មករកម្មការិនីទាំងអស់ ដែលបានយោគយល់និងចូលរួមទប់ស្កាត់ប្រយុទ្ឋប្រឆាំងកម្ចាត់ជំងឺកូវីដ-១៩ ដោយបន្តធ្វើការងារជាធម្មតាក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិ។

ទន្ទឹមគ្នានោះដែរសម្តេច ក៏បានណែនាំដល់បងប្អូនជនរួមជាតិទាំងអស់អោយធ្វើ និងបន្តអនុវត្តន៍តាមសេចក្តីណែនាំផ្សេងៗរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាននៃជំងឺកូវីដ១៩ ក៏ដូចជាការការពារដល់អាយុជីវិតរបស់ខ្លួនឯង និងសង្គមជាតិទាំងមូលផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង