Img 1426
Swift cc time

សម្តេចហ៊ុន សែន ចូលរួមប្រជុំសភាដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី«ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេចហ៊ុន សែន ចូលរួមប្រជុំសភាដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់នៅព្រឹកថ្ងៃទី១០ ខែមេសានេះ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំសភា ដើម្បីពិភាក្សា និងអនុម័តលើ «សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»។

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងអញ្ជើញចូលរួមកិច្ចប្រជុំសភា ដើម្បីពិភាក្សា និងអនុម័តលើ «សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»។

កិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃនេះ នឹងដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការចូលរួមពីលោក កើត រិទ្ធ រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ ដែលនឹងដឹកនាំមន្ត្រីរបស់ខ្លួន ដើម្បីការពារសេចក្តីព្រាងច្បាប់មួយនេះនៅចំពោះមុខសមាជិក សមាជិការដ្ឋសភាផងដែរ៕

ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Khcct banner

អត្ថបទទាក់ទង