Cctimesw1140xh150cm copy

រដ្ឋមន្ត្រីការបរទេសអាស៊ានបើកកិច្ចប្រជុំស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ានៅព្រឹកថ្ងៃទី៩ ខែមេសានេះ បើកកិច្ចប្រជុំការពិភាក្សាផ្លាស់ប្ដូរយោបល់អំពីវិធានការឆ្លើយតបរួមរបស់អាស៊ានចំពោះការផ្ទុះឡើងយ៉ាងឆាប់រហ័សនៃកូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)។

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ពិភាក្សាផ្លាស់ប្ដូរយោបល់អំពីវិធានការឆ្លើយតបរួមរបស់អាស៊ាន ចំពោះការផ្ទុះឡើងនូវឆាប់រហ័សនៃកូវីដ១៩ ក៏ដូចជាដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្ដីពីកូវីដ១៩។

កិច្ចប្រជុំនេះ ត្រូវបានភាគីទាំងអស់ចាត់ទុកថា ជាជំហានមួយយ៉ាងសំខាន់សម្រាប់សកម្មភាពរួមគ្នារបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខមាលភាពពិភពលោក ដែលកំពុងគំរាមគំហែងដោយកូវីដ១៩ និង ដើម្បីពង្រឹងភាពរឹងមាំរបស់អាស៊ានផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: អាស៊ាន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង