Cctimesw1140xh150cm copy

សម្តេចហ៊ុន សែន សន្ទនាតាមទូរស័ព្ទរជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកអំពីការប្រឆាំងកូវិដ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្នុងកិច្ចសន្ទនាមួយតាមរយៈទូរស័ព្ទដៃរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Mike Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ក្នុងថ្ងៃ០៨ មេសានេះ គឺដើម្បីបញ្ជាក់ពី គោបំណងរួមគ្នាមួយរវាងប្រទេសទាំងពីរក្នុងការទប់ស្កាត់ចំពោះការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩នៅទូទាំងសកលលោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីលើកឡើងថា កម្ពុជាគឺពេញចិត្តយ៉ាងខ្លាំងចំពោះការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដើម្បីចូលរួមទប់ស្កាត់ចំពោះការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។ ដោយក្នុងនោះផងដែរសម្តេចមានប្រសាសន៍ថាវិភាគទាន និងតួនាទីដ៏សំខាន់របស់អាមេរិកក្នុងកិច្ចការមេគង្គអាស៊ានគឺជាកិច្ចសហប្រតិបត្តិការជាលក្ខណអន្តរជាតិ។ ហើយសម្តេច បន្តថាវិភាគទានដែលផ្តល់ដោយក្រុមស្ម័គ្រចិត្តរបស់អាមេរិកដល់កម្ពុជាគឺជាការជម្រុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

លោក Mike Pompeo បានសម្តែងការសន្ទនាទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជាវិញថា អាមេរិកពិតជាអរគុណយ៉ាងខ្លាំងចំពោះការសង្រ្គោះដល់អ្នកដំណើរលើកប៉ាល់ westerdam ។ លោក Mike Pompeo អាមេរិកនៅតែបន្តជួយដល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធានាអោយបាននូវសុខសុវត្ថិភាពជូនដល់ពលរដ្ឋកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង