ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃកម្ពុជា លោកជំទាវ ឱ វណ្ណឌីន ប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៩០០,០០០ រៀល ចំនួន៥ខែ ជូនដល់គណៈកម្មាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ការបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន៩០០,០០០ រៀល ចំនួន៥ខែ ជូនដល់គណៈកម្មាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយគិតចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០។
គួរបញ្ជាក់ថា បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសធ្វើការមិនយកប្រាក់ខែពីរដ្ឋចំនួន៧ខែ ដើម្បីបង្វែរថវិកាជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គេឃើញមានរដ្ឋមន្រ្តីកម្ពុជា និងមន្ត្រីជាបន្តបន្ទាប់បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនេះបង្ហាញពីការសាមគ្គីភាពនៃប្រជាជាតិខ្មែរប្រឆាំងនឹងជំងឺកូវីដ១៩នេះ៕