Cctimesw1140xh150cm copy

កម្ពុជាទទួលចំណូលពីការនាំចេញអង្ករទៅទីផ្សារអន្តរជាតិប្រមាណ១៦១ លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូលពីការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន១៦១ លានដុល្លារអាមេរិក បើធៀបទៅនឹងខែមីនាឆ្នាំ២០១៩វិញ គឺមានការកើនឡើងរហូតដល់៦២ភាគរយបន្ថែមនៃការនាំចេញស្រូវអង្កររបស់កម្ពុជា។នេះបើតាមរបាយការណ៍សង្ខេបរបស់សហព័ន្ធស្រូវអង្កកម្ពុជាហៅកាត់ ស.អ.ក។

របាយការណ៍សង្ខេបដដែល បានអោយដឹងថា ការនាំចេញអង្កររបស់ប្រទេសកម្ពុជា ក្នុងខែមីនា ឆ្នាំ២០២០នេះ មានបរិមាណចំនួន ៩៤,៤៤៩ តោន គឺមានកំណើន ជិត ១០ភាគរយ បើធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២០។ ហើយបើប្រៀបធៀបទៅនឹងខែមីនា ក្នុងឆ្នាំ២០១៩វិញ ឃើញថាមានកំណើននាំចេញរហូតដល់ ៦២ភាគរយ ស្របពេលដែលខែមីនា ឆ្នាំ២០១៩ បាននាំចេញត្រឹមតែ ៥៨ ៣៣៥ តោនតែប៉ុណ្ណោះ។

សម្រាប់ត្រីមាសទី១ដើមឆ្នាំ២០២០នេះ កម្ពុជាសម្រេចបាននូវការនាំចេញអង្ករមួយចំនួនរួមមាន អង្ករក្រអូប ៧៤ភាគរយ អង្ករស ចំនួន ២៤ភាគរយ អង្ករចំហុយ ១ភាគរយ និងអង្ករសរីរាង្គចំនួន១ភាគរយ។ ដូច្នេះក្នុងត្រីមាសដដែលនេះ អង្ករក្រអូបបានកើនឡើងរហូតដល់១៤ភាគរយ អង្ករសបានកើនចំនួន ២៤៩ភាគរយ ដោយសរុបជាបរិមាណមានរហូតដល់ទៅ ៥៤,៤៧៦ តោន ហើយបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០១៩ មានត្រឹមតែ ១៥,៦០៥ តោនប៉ុណ្ណោះ។

គណនារបស់សហព័ន្ធស្រូវអង្ករកម្ពុជា ស.អ.ក បានបង្ហាញថា តម្លៃនៃការនាំចេញ FOB កម្ពុជា គឺបានទទួលចំណូលរហូតដល់ទៅ ១៦១ លានដុល្លារអាមេរិក ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: អង្ករ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង