Cctimesw1140xh150cm copy

សហព័ន្ធស្រូវអង្ករ៖ការបិទនាំចេញអង្ករស និងស្រូវទៅក្រៅប្រទេសមិនប៉ះពាល់ដល់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ប្រភពរូបភាព៖ សហព័ន្ធស្រូវ អង្ករកម្ពុជា

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា បានដាក់ចេញបទបញ្ជាឲ្យផ្អាកនូវការនាំចេញអង្ករស និងស្រូវ ចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ដើម្បីធានានូវសន្តិសុខស្បៀងរបស់កម្ពុជា នៅគ្រាដែលកំពុងរងនូវវិបត្តិនៃជំងឺកូវីដ១៩។ការបិទនេះមិនមានផលប៉ះពាល់ដល់ការនាំចេញអង្ករទៅក្រៅប្រទេសទេ។ នេះជាការលើងឡើងរបស់ លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដែលបានធ្វើកិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថែមស៍។

លោកឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ថា ការដែលសម្ដេចប្រកាសបិទ មិនឲ្យមានការនាំចេញអង្ករស និងស្រូវ គឺជាវិធានការ ដើម្បីធានាសន្តិសុខស្បៀង ជាពិសេសគឺអង្ករសម្រាប់ប្រើប្រាស់ហូបចុកនៅក្នុងស្រុក ដោយសារតែកម្ពុជានាំចេញអង្ករ និងស្រូវលក់ឲ្យប្រទេសជិត។

បើតាមលោកឧកញ៉ា ហ៊ុន ឡាក់ បានបន្តថា អង្ករស គឺជាអង្ករដែលមានតម្រូវការហូបចុកខ្ពស់ នៅក្នុងស្រុក ដូច្នេះហើយបានជារដ្ឋាភិបាលសម្រេចបិទការនាំចេញអង្ករប្រភេទនេះ ខណៈពេលដែលអង្ករក្រអូបមិនមែនជាតម្រូវការរបស់ប្រជាជនខ្មែរ តែអង្ករក្រអូបជាតម្រូវការខ្ពស់ សម្រាប់ការនាំចេញទៅក្រៅប្រទេស។ម៉្យាងអង្ករក្រអូបនៅស្រុកខ្មែរ គឺសម្បូរ ដោយសារតែពេលប្រមូលផលឆ្នាំនឹងចាប់ពីរខែ១២មក រាំងស្តុកស្រូវអង្ករប្រហាក់ប្រហែល៤០មឺនតោនឯណោះ។

លោក ហ៊ុន ឡាក់ មានប្រសាសន៍ថា៖«ដោយសារតែអង្ករប្រណិត មានតម្រូវការនាំចេញក្រៅខ្ពស់ និងការហូបចុករបស់ប្រជាជនខ្មែរតាមខេត្ត គឺភាគច្រើនគាត់ហូបអង្ករធម្មតា ចឹងហើយបានជាសម្ដេច ប្រកាសបិទជាបណ្ដោះអាសន្ន ដើម្បីធានាការហូបចុកឲ្យគ្រប់គ្រាន់មិនឲ្យខ្វះ រហូតដល់រដូវប្រមូលផលស្រូវក្នុងកំឡុងខែ៧នេះ»។

គួរបញ្ជាក់ថា កម្ពុជានាំចេញអង្ករទាំងបីប្រភេទ (អង្ករស ក្រអូប និងម្លិះ) ទៅក្រៅប្រទេសក្នុងមួយឆ្នាំប្រមាណដ៦០មឺនតោន ដែលជាអង្ករសុទ្ធ និងកែច្នៃវេចខ្ចប់ហើយ។ដោយសារតែស្រូវជាទីផ្សារសេរី ដូចនេះឲ្យតែដល់ពេលច្រូតកាត់ប្រទេសជិតខាង (វៀតណាម និងថៃ)តែងទទួលទិញស្រូវពីកសិករ ហើយតួរលេខដែលកម្ពុជាផលិតស្រូវបានប្រមាណ១០លានតោន ក្នុងមួយឆ្នាំ។

អនុប្រធានសហព័ន្ធស្រូវអង្ករលោកឧកញ៉ា ហ៊ុន ឡាក់ បានសង្កត់ធ្ងន់ថា កម្ពុជាមិនខ្វះទេស្រូវដោយសារតែកម្ពុជាប្រមូលផលបីដងក្នុងមួយឆ្នាំ ពោលការបិទការនាំចេញនេះ ជាការល្អព្រោះធានាការហូបចុកមិនឲ្យខ្វះ ព្រោះការបិទការនាំចេញអង្ករស និងស្រូវនេះមិនមានការប៉ះពាល់អ្វីទេចំពោះកម្ពុជា ដោយសារតែកម្ពុជា នៅមានអង្ករក្រអូបសម្រាប់ការនាំចេញ ហើយនេះជាចំណាត់ការរបស់រដ្ឋភិបាល ដ៏ហ្មត់ចត់បំផុតក្នុងការដាក់វិធានការបន្ទាន់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: អង្ករ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង