ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃការរីករាលដាលរបស់ជំងឺ កូវីដ ១៩ (COVID-19) ធនាគារ កាណាឌីយ៉ា បានដាក់ឱ្យដំណើរការនូវ “ការកត់ត្រាវត្តមានប្រចាំថ្ងៃតាមរយៈឧបករណ៍ស្កេនមុខ” ជំនួស ឱ្យ ការស្កេនម្រាមដៃ ដែលជា វិធានការ ដើម្បីទប់ស្កាត់ការឆ្លងទៅដល់បុគ្គលិករបស់ធនាគារ។
ក្នុងនាមជាដៃគូដ៏ល្អបំផុតរបស់បុគ្កលិក ធនាគារកាណាឌីយ៉ានឹងចាត់វិធានការឱ្យបានទាន់ពេលវេលា និង មាន ប្រសិទ្ធិភាព បំផុតដើម្បីធានាបាននូវ បរិយាកាស ការងារ ប្រកបដោយសុវត្ថិភាព និង សន្តិសុខ ជូន ដល់ បុគ្គលិក របស់ធនាគារ។
គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់នៃការរីករាលដាលក្នុងករណីជំងឺឆ្លងមេរោគកូវីដ១៩ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ថា តាមបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ត្រូវតែបញ្ឈប់ការស្គែនមេដៃបណ្ដោះអាសន្ន ដើម្បីប្រយុទ្ធជាមួយមេរោគកូវីដ-១៩។ការលើកឡើងរបស់សម្តេចធ្វើឡើង ក្នុងពេលសម្តេចបានជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័ក្រចិត្តចំនួន៤០០នាក់ នាព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព៕