ភ្នំពេញ៖ ស្ត្រីជនជាតិខ្មែរម្នាក់អាយុ ២០ ឆ្នាំ នៅសង្កាត់អូឬស្សី១ ខណ្ឌ៧ មករា រាជធានីភ្នំពេញ មានឆ្លងវីរុសកូវីដ១៩ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣០ មីនានេះ។
ក្នុងសេចក្តីប្រកាសក្រសួងសុខាភិបាល បានអះអាងថា ស្ត្រីរូបនេះ ជានិស្សិតខ្មែរដែលបាលវិលត្រឡប់មកពីប្រទេសអស់គ្លេសហើយមកដល់កម្ពុជានៅថ្ងៃទី២៨ មីនាឆ្នាំ២០២០។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ មីនានេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩នៅទូទាំងប្រទេសសរុប ១០៧នាក់(ស្ត្រី២៩នាក់ និងបុរស៧៨នាក់)។ក្នុងអ្នកព្យាបាលជាសះស្បើយសរុបចំនួន២៣នាក់ មានបុរសជនជាតិចិន០១នាក់ ស្រ្តីជនជាតិអង់គ្លេស០២នាក់ បុរសជនជាតិអង់គ្លេស០១ បុរសជនជាតិបារាំង០១នាក់ និងបុរសជនជាតិខ្មែរ១៨នាក់៕