
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ២ កក្កដានេះ បានធ្វើតេស្តរកកូវីដ-១៩ជាលើកចុងក្រោយ ហើយជាលទ្ធផលមានបង្ហាញថា សម្តេចអវីជ្ជមានជំងឺកូវីដ-១៩ និងត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឺមល្ងាចថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ នេះ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានមកយកសំណាកទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា សម្តេច អវិជ្ជមានពីកូវីដ-១៩ ហើយសម្តេចនឹងត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឺមល្ងាចថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ នេះ។
បើតាមសម្តេចតេជោ ក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែសម្តេចម្នាក់ទេដែលធ្វើចត្តាឡីស័កច្រើនជាងគេរហូតដល់ទៅ៣ដងក្នុងរយៈពេល៨ខែ។សម្តេចថា "សង្ឃឹមថានឹងពុំមានលើកទី៤ទៀតទេ។"
សម្តេចហ៊ុន សែន សង្កត់ធ្ងន់ថា ដើម្បីធានាថាពុំមានលើកទី៤ មនុស្សដែលត្រូវជួបសម្តេចត្រូវបានធ្វើតេស្តជាមុនយ៉ាងហោចណាស់គឺការធ្វើតេស្តរហ័ស និងកាន់តែធានាសម្រាប់ទាំងអស់គឺការមិនជួបគ្នាដោយផ្ទាល់និងជំនួសដោយការជួបគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ៕