Cctimesw1140xh150cm copy

អាជ្ញាធរខេត្តកំពតរកឃើញអ្នកឆ្លងកូវីដចំនួន ១៣៣នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពត៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដថ្មី ចំនួន ១៣៣នាក់នៅខេត្តកំពត ដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ភាគច្រើនជាកម្មករ-កម្មការិនីរោងចក្រ បុគ្គលិក កម្មករសំណង់ កសិករ កុមារ អ្នកលក់បន្លែ អ្នកលក់ដូរ អ្នកនៅផ្ទះ មេផ្ទះ សិស្ស មន្ត្រី អ្នកលក់អនឡាញ ជាដើម។

នេះបើតាមសារព័ត៌មានស៊ីស៊ីថាមស៍ទទួលបាន នៅរសៀលនេះ ដោយយោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ថ្មី ចំនួន ១៣៣នាក់ (ស្រីចំនួន ១១៨នាក់) ត្រូវបានដាក់ឲ្យសំរាកព្យាបាល ហើយបច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះបន្តទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តកំពត មានអ្នកឆ្លងកូវីដសរុបចំនួន ១,៦៥២នាក់ , អ្នកជាសះស្បើយពីកូវីដសរុបចំនួន ៩៥៣នាក់ , ស្លាប់ ១៧នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សរុបចំនួន ៦៨២នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ កំពត
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង