Cctimesw1140xh150cm copy

ខេត្តកំពតប្រមូល«បញ្ជីរាយមុខសេវាកម្មទេសចរណ៍»ដើម្បីពិនិត្យមើលតម្លៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ទេសចរទៅលេងកម្សាន្តក្នុងទីរួមខេត្តកំពត។រូបភាព៖បេះដូងកំពត

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត បានប្រមូល«បញ្ជីរាយមុខសេវាកម្មទេសចរណ៍»ដើម្បីពិនិត្យមើលតម្លៃឲកាន់តែប្រសើរ ខណៈថ្មីៗនេះ មានការជជែកវែកញែកជាខ្លាំងអំពីតម្លៃសេវាកម្ម និង អាហារ នៅបណ្តាខេត្តនានាមួយចំនួន ដែលបានធ្វើឲមានផលប៉ះពាល់ដល់វិស័យទេសចរណ៏។ រដ្ឋបាលខេត្តកំពត បានព្យាយាមក្នុងការរក្សានូវតម្លៃ និង សេវាកម្មនៅក្នុងខេត្តឲមានការប្រសើរឡើង។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពតសហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពត បានប្រមូលបញ្ជីរាយមុខសេវាកម្មទេសចរណ៍គ្រប់ប្រភេទទាំងអស់នៅទូទាំងខេត្តកំពត យកមកតម្កល់ និងត្រួតពិនិត្យឲបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីជៀសវៀងរាល់ករណីមិនប្រក្រតីណាមួយកើតឡើងទៅលើតម្លៃនៃការស្នាក់នៅ ហូបចុក សម្រាប់ថ្ងៃបុណ្យទាន និងថ្ងៃធម្មតា។

រដ្ឋបាលខេត្តក៏បានជម្រាបជូនដល់ប្រជាពលរដ្ធ និងភ្ញៀវទេសចរគ្រប់រូបដែលមកកម្សាន្តនៅខេត្តកំពតឲជ្រាបថា រាល់ការកត់សំគាល់ករណីតម្លៃស្នាក់នៅ អាហារ មានការមិនប្រក្រតី ឫមិនសាកសមតម្លៃ សូមរាយការណ៏ដោយការថតឈ្មោះទីតាំង និងតម្លៃ រួចផ្ញើមកកាន់គេហទំព័ររដ្ឋបាលខេត្តកំពត ដើម្បីមានការត្រួតពិនិត្យឡើងវិញ ដើម្បីទទួលបានបទពិសោធន៏ល្អដំណើរក្នុងខេត្តកំពត និង វិស័យទេសចរណ៏ល្អ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កំពត
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង