Cctimesw1140xh150cm copy

ប្រជាពលរដ្ឋនៅខេត្តកំពតចំនួន ៣០នាក់បន្ថែមទៀតមានវិជ្ជមានជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពត៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដថ្មី ចំនួន ៣០នាក់នៅខេត្តកំពត ដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ភាគច្រើនជាកម្មករ-កម្មការិនីរោងចក្រ បុគ្គលិកកាស៊ីណូ កម្មករសំណង់ អ្នកលក់ដូរ អ្នកនៅផ្ទះ មេផ្ទះ សិស្ស ជាដើម។

នេះបើតាមសារព័ត៌មានស៊ីស៊ីថាមស៍ទទួលបាន នៅរសៀលនេះ ដោយយោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ថ្មី ចំនួន ៣០នាក់ ត្រូវបានដាក់ឲ្យសំរាកព្យាបាល ហើយបច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះបន្តទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅខេត្តកំពត មានអ្នកឆ្លងកូវីដសរុបចំនួន ១១៣៦នាក់ , អ្នកជាសះស្បើយពីកូវីដសរុបចំនួន ៧២៤នាក់ , ស្លាប់ ១២នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សរុបចំនួន ៤០០នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ កំពត
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង