កំពត៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដថ្មី ចំនួន ៣០នាក់នៅខេត្តកំពត ដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ។
នេះបើតាមសារព័ត៌មានស៊ីស៊ីថាមស៍ទទួលបាន នៅរសៀលនេះ ដោយយោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ថ្មី ចំនួន ៣០នាក់ ត្រូវបានដាក់ឲ្យសំរាកព្យាបាល ហើយបច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះបន្តទៀត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅខេត្តកំពត មានអ្នកឆ្លងកូវីដសរុបចំនួន ១០៨៩នាក់ , អ្នកជាសះស្បើយពីកូវីដសរុបចំនួន ៦៧៤នាក់ , ស្លាប់ ១១នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សរុបចំនួន ៤០៤នាក់៕