ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការនាំចេញ អង្ករស និងស្រូវ ទៅក្រៅប្រទេសរហូតមានបទបញ្ជាជាថ្មី។នេះបើតាមការថ្លែងរបស់សម្តេចហ៊ុន សែន ក្នុងសន្និសិទសារព័ត៌មានពិសេសនៅវិមានរដ្ឋសភានៅថ្ងៃទី៣០ មីនានេះ។
បើតាមសម្តេចហ៊ុន សែន បានចាត់វិធានការបិទការនាំចេញអង្ករស និង ស្រូវទៅក្រៅប្រទេសនេះគឺដើម្បីរក្សាការផ្គត់ផ្គង់នៅក្រៅប្រទេស ខណៈកម្ពុជាកំពុងមានការឆ្លងនៅកូវីដ ១៩ ហើយវិធានការនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៥ ខែមីនា។