បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២៥នាក់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅខណៈមានករណីជាសះស្បើយចំនួន ១៣នាក់បន្ថែមទៀត។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា អ្នកមានវិជ្ជមានកូវីដថ្មីទាំង ២៥នាក់ខាងលើ ក្នុងនោះជាករណីឆ្លងក្នុងសហគមន៍ជាមួយព្រឹត្តិការណ៍២០កុម្ភៈ ចំនួន ១២នាក់ និងពលករខ្មែរមកពីថៃ ចំនួន ១៣នាក់។
សូមបញ្ជាក់ថា គិតមកពេលនេះ នៅក្នុងខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដសរុបចំនួន ៧៣៣នាក់ , អ្នកជាសះស្បើយសរុបចំនួន ៤២៦នាក់ , ករណីស្លាប់សរុបចំនួន ០៦នាក់ និងនៅមានអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកនានាក្នុងខេត្តបាត់ដំបង ចំនួន ៣០១នាក់៕