បាត់ដំបង៖ អាជ្ញាធរ ស្រុករុក្ខគិរី ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព នៅភូមិឈូក ចំណុចបឹងតាសុក ភូមិកំរ៉ែង និងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ដែលមានការជន់លិចដោយសារទឹកជំនន់។
បើតាមអាជ្ញាធរបានឱ្យដឹងថា បន្ទាប់ ពីទំនប់អាងទឹកបាសាក់បានឡើងយ៉ាងគំហុក ពីតំបន់ជួរភ្នំខាងលើ អាជ្ញាធរ ស្រុក រុក្ខគិរី ខេត្តបាត់ដំបងបាន ជួយជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ។
អាជ្ញាធរបញ្ជាក់ទៀតថា កាលពីថ្ងៃម្សិលមិញនេះ កម្ពស់ទឹកមានការកើនឡើងរហូតដល់៦,២ម៉ែត្រ ដូច្នេះ អាជ្ញាធរស្រុក បានអំពាវនាវ ឱ្យពលរដ្ឋដែលមានលំនៅឋាននៅតាមមាត់ស្ទឹង បង្កើនការប្រុងប្រយ័ត្នចំពោះកម្ពស់ទឹកជំនន់ ។