Cctimesw1140xh150cm copy

អ្នកឆ្លៀតឱកាស «លក់ទំនិញឡើងថ្លៃ» អាចប្រឈមមុខនឹងផ្លូវច្បាប់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ទី សុវណ្នី
/

ភ្នំពេញ៖ ម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់អនឡាយទាំងអស់អាចប្រឈមចំពោះមុខច្បាប់ បើសិនមានគំនិត​ខិល​ខូចកេញ​ចំនេញលក់ផលិតផលឡើងថ្លៃ ចំពេលដែលមានការផ្ទុះនៅកូវីដ១៩។នេះបើយោងតាមសេចក្តីអំពាវនាវរបស់ក្រសួងពាណិជ្ជកម្មក។

ក្នុងសេចក្តីអំពាវនាវក្រសួងពាណិជ្ជកម្ម  បានបញ្ជាក់ថា ក្រសួងនឹងសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធចាត់វិធានការចំពោះផ្លូវច្បាប់ដល់ម្ចាស់អាជីវកម្មលក់ទំនិញ អាជីវករ និងអ្នកលក់អនឡាយ(online) គ្រប់ប្រភេទ ដែលមានគំនិតខិលខូចឆ្លៀតលក់ទំនិញឡើងថ្លៃខណៈដែលប្រទេសជាតិកំពុងជួយនៅវិប្បត្តិនៃជំងឺឆ្លងកូវីដ១៩។

សម្រាប់ក្រសួងសកម្មភាពទាំងនេះ ទង្វើទាំងនេះវាធ្វើឱ្យប៉ះពាល់ដល់ទីផ្សារនៅកម្ពុជា និង ជាសកម្មភាពដែលបង្កអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គមផងដែរ។ ដូច្នេះ ក្រសួង បានអំពានវាវដល់ ម្ចាស់ហាង អាជីវករទាំងអស់ត្រូវតែអនុវត្តនៅវិធានការអោយបានគ្រប់គ្នា ដើម្បីរក្សាប្រសិទ្ធភាព សាមគ្គីភាពសម្រាប់ប្រជាជាតិទាំងមូល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ទំនិញ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង