ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបញ្ជាក់ថា លំហូរទំនិញនៅព្រំដែនកម្ពុជា និងវៀតណាម បានដំណើរឡើងវិញ បន្ទាប់ពីកិច្ចសម្របសម្រួលពីរាជរដ្ឋាភិបាល។
បើតាមGMAC ដំណើរវិលត្រឡប់មកពីការរកដំណោះស្រាយបញ្ហានៅព្រដែនកម្ពុជា-វៀតណាម (បាវិត-ម៉ុកបៃ) ក្រោមការជួយសម្របសម្រួលពីរដ្ឋាភិបាល ទទួលបានលទ្ធផលជាវិជ្ជមាន ដោយលំហូរទំនិញចេញចូលអាចចាប់ផ្តើមឡើងវិញ។ ការដំណើរការឡើងវិញនេះ ដោយមាន៤ជំរើស៖
១) ដូរតៃកុងរថយន្តនៅតំបន់ស
២) ដូរក្បាលឡានអូសរុឺម៉កសណ្តោង
៣) ដូរកុងតឺន័រ
៤) អនុញ្ញាតិអោយដឹកចូលដល់ផែរស្ងួត (តៃកុងឡានអាចត្រឡប់ចូលប្រទេសខ្លួនវិញដោយមិនជាប់ Quarantine)