Cctime 6monthsfree desktop
Cc times  web banner kh

បុរសជនជាតិខ្មែរ២នាក់ត្រូវបានឃាត់ខ្លួន ក្រោយពីលួចឆ្លងដែនខុសច្បាប់ពីថៃមកកម្ពុជាក្នុងភូមិសាស្ត្រចាក់ច្រែងព្រំដែនកម្ពុជា-ថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ព្រះវិហារ៖ ប្រជាពលរដ្ឋខ្មែរ ២នាក់ ត្រូវបានកងកម្លាំង នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ធ្វើការឃាត់ខ្លួនខណៈពេលដែលពួកគាត់លួចឆ្លងដែនចេញពីទឹកដីថៃ ចូលមកកម្ពុជាវិញដោយខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើង នៅម៉ោងប្រហែល៩ព្រឹក ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រចាក់ច្រែង នៃទិសទី១ ប្រាសាទព្រះវិហារ។ នេះបើយោងតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ផ្សាយនៅថ្ងៃនេះ។ 

ពលករខ្មែរ ដែលលួចឆ្លងដែនទាំង២នាក់ នោះរួមមាន៖ បុរសទី១ ឈ្មោះ ចយ អាន អាយុ ២៥ឆ្នាំ រស់នៅភូមិមន្ទិល ឃុំ យាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងបុរសទី២ ឈ្មោះ ទ្បុង ប៉ាន់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិរវៀង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

យោងតាមកំណត់ហេតុ កងពលតូចអន្តរាគមន៍លេខ៨ លោកវរសេនីយ៍ទោ ផង អឿន បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋខ្មែរទាំងពីរនាក់នេះ បានលួចឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីថៃ បំណងរកការងារធ្វើតាមច្រកព្រំដែនជាំស្រងាំ រហូតមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ក៏សម្រេចចិត្តលួចឆ្លងដែនត្រឡប់ចូលមកកម្ពុជាវិញ។ ប៉ុន្តែត្រូវបានកម្លាំងឃាត់ខ្លួន ខណៈពេលកំពុងដើរល្បាតតាមភូមិសាស្ត្រចាក់ច្រែង នៃទិសទី១ ប្រាសាទព្រះវិហារ បន្ទាត់ព្រំដែន កម្ពុជា-ថៃ។

បច្ចុប្បន្ន ពលករខ្មែរទាំងពីរនាក់ខាងលើនោះ ត្រូវបានមន្ត្រីសុខាភិបាលដឹកបញ្ជូនយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
ពាក្យទាក់ទង: កូវីដ ព្រំដែន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង