Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

អ្នកទិញ៖ទំនិញមួយចំនួនបានឡើងថ្លៃ បន្ទាប់ពីផ្ទុះឆ្លងកូវីដ-១៩នៅសៀមរាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ចេងស៊ីម
/

ភ្នំពេញ៖ ទំនិញមួយចំនួនក្នុងទីផ្សារកម្ពុជា ត្រូវបានគេសង្កេតឃើញថា បានឡើងថ្លៃស្ទើបន្ទាប់ពីមានការផ្ទុះឡើងនូវកូវីដ-១៩ នៅក្នុងខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែមីនា។ ការឡើងថ្លៃនៃទំនិញភាគច្រើនគេសង្កេតឃើញនៅតាមតូបនៅផ្សារ តាមផ្ទះ តាមតាមហ្វាម៉ាស៊ី (Pharmacy) ខណៈដែលពលរដ្ឋផ្សេងទៀតសម្រុកទិញស្បៀងទុកសម្រាប់ត្រៀមពេលមានអាសន្នណាមួយកើតឡើងដោយសារជំងឺឆ្លងតាមផ្លូវដង្ហើម។

លោក អ៊ឹម ដេវីដ ជាអ្នកទិញម្នាក់បានប្រាប់អ្នកយកព័ត៌មានស៊ីស៊ីថាមស៍ថា ក្រៅពីម៉ាស ទឹកលាងដៃ មានទំនិញដែលឡើងថ្លៃមួយចំនួនទៀតដូចជា មី អង្ករ ត្រីខ ជាដើម។ដេវីដ បាននិយាយថា«ខ្ញុំសង្កេតឃើញថាក្រៅពីម៉ាស មានទំនិញមួយចំនួនទៀតមានការឡើងថ្លៃដូចជា មី ឬអង្ករជាដើម។ ព្រោះវាជាស្បៀងដែលអាចទុកបានយូរ និងញ៉ាំបានគ្រប់ពេល។»

មិនខុសពីលោកដេវីដ សម្រាប់លោក ហ៊ុយ ដាវិនដែលជាអ្នកទិញដែរនោះ ក៏បានបញ្ជាក់ដែរថា ទំនិញមួយចំនួន គឺពិតជាមានការឡើងថ្លៃ។ហើយការឡើងថ្លៃទំនិញនេះ ភាគច្រើន គឺនៅតាមតូបតូចៗមួយចំនួនតែប៉ុណ្ណោះ ចំណែកនៅតាមផ្សារទំនើបវិញ អាចនិយាយបានថា គឺតម្លៃទំនិញនៅដដែល។ តម្លៃនៃការឡើងថ្លៃនេះ គឺមិនច្រើនប៉ុន្មានទេ ឡើងបានតិចតួចល្មមតាមមុខទំនិញ។

លោក ហ៊ុយ ដាវិន បន្តថា មានតែម៉ាសទេ ដែលលក់បានថ្លៃជាងគេបង្អស់ព្រោះវាជាទំនិញចាំបាច់សម្រាប់ពេលបច្ចុប្បន្ននេះក្នុងការការពារពីកូវីដ ១៩។ ដូចនេះ ទំនិញដែលចាំបាច់សម្រាប់ការការពារពីជំងឺមួយនេះ គឺមានការឡើងថ្លៃទាំងអស់។

យុវជន ភាព ពិសិដ្ឋក៏បាននិយាយដែរថា « បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺមួយនេះ ខ្ញុំសង្កេតឃើគថា ទំនិញមួយចំនួនទៀតក្រៅពីម៉ាស ក៏ដូចជាទឹកលាងដៃ គឺមានការឡើងថ្លៃខ្លះៗដែរដូចជា មី អង្ករ ឬត្រីខជាដើម។

យ៉ាងណាក៏ដោយ ក៏មានមតិមួយចំនួនបានលើកឡើងថា អាជីវករមិនចង់លក់ឡើងថ្លៃទេ ក៏ប៉ុន្តែគឺខាងរោងចក្រផលិតទំនិញលក់ឲ្យអាជីវករក្នុងតម្លៃថ្លៃ ដូច្នេះទើបពួកគាត់លក់ទៅតាមតម្លៃថ្លៃរបស់រោងចក្រ។

ថ្លែងពីទឹកដីខេត្តពោធិ៍សាត់នៅថ្ងៃនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់អ្នកលក់ដូរទាំងអស់កុំតម្លើងថ្លៃទំនិញរបស់ខ្លួន។ជាមួយគ្នានេះក្រសួងពាណិជ្ជកម្មកកម្ពុជា ក៏បានស្នើឱ្យអាជីវករត្រូវរក្សាថ្លៃទំនិញលើទីផ្សា និងប្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនឆ្លៀតឱកាសផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ទំនិញ
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង