Cctimesw1140xh150cm copy

ពលរដ្ឋខេត្តរតនគិរីទៅធ្វើតេស្ត ក្រោយផ្ទុះឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំលើកដំបូង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

រតនគិរី៖ ប្រជាពលរដ្ឋនៅកណ្ដាលក្រុងបានលុង ខេត្តរតនគិរីជាច្រើននាក់នៅថ្ងៃទី ២០ មិថុនានេះ បាននាំគ្នាសម្រុកទៅធ្វើតេស្តរកកូវីដ-១៩តាមការអំពាវនាវរបស់រដ្ឋបាលខេត្ត។ការសម្រុកនេះធ្វើឡើងបន្ទាប់ពីខេត្តភាគឦសាននៃកម្ពុជាមួយនេះ បានប្រកាសរកឃើញករណីឆ្លងកូវីដក្នុងសហគមន៍ទ្រង់ទ្រាយធំលើកដំបូង។

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានថ្លែងប្រាប់សារព័ត៌មានស៊ិស៊ីថាមស៍នៅថ្ងៃនេះថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តរតនគិរីបាននឹងកំពុងធ្វើតេស្តរកកូវីដ-១៩លើប្រជាពលរដ្ឋដែលពាក់ព័ន្ធអ្នកឆ្លងកូវីដ។ប៉ុន្តែចំនួនប៉ុន្នាននោះឯកឧត្តមមិនទាន់ទទួលបានរបាយការណ៍នៅឡើយនោះទេ។

បើតាមរដ្ឋបាលខេត្តរតនគិរី គិតត្រឹមថ្ងៃទី ២០ មិថុនានេះ រដ្ឋបាលខេត្តមិនទាន់បិទការធ្វើដំណើរឆ្លងកាត់ខេត្តនៅឡើយទេ តែរដ្ឋបាលខេត្តនឹងមានការរឹងបន្តឹងការត្រួតពិនិត្យសុខភាព ឬទីតាំងដែលមានជាប់ព័ន្ធ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០៤នាក់ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានធ្វើតេស្តរហ័ស លទ្ធផលរកឃើញ លើប្រជាពលរដ្ឋកណ្ដាលក្រុងបានលុង ខេត្តរតនគិរី។ការរកឃើញនេះ ជាការផ្ទុះក្នុងសហគមន៍ទ្រង់ទ្រាយធំលើកដំបូងនៅក្នុងខេត្ត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​ រតនគិរី
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង