Cc time web banner 054637

អាជ្ញាធរខេត្តឧត្តរមានជ័យប្រកាសករណីស្លាប់ដោយសារកូវីដ១នាក់និងជាសះស្បើយ ១២នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៥២ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ដែលមានពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងជាសះស្បើយចំនួន ១២នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ។ 

សូមបញ្ជាក់ថា គិតត្រឹមល្ងាចម៉ោង០៥ និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៤០ករណី (ករណីនាំចូលពីក្រៅប្រទេស ១២០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ២០ករណី) និងបានព្យាបាលជាសះស្បើយចំនួន ៦១ករណី , កំពុងសម្រាកព្យាបាលចំនួន ៧៧ករណី និងស្លាប់ចំនួន ០២នាក់ សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសខាងក្រោម៖​


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង