នៅខេត្តបន្ទាយមានជ័យមានអ្នកឆ្លងកូវីដថ្មី ៣៩នាក់ទៀតនិងជាសះស្បើយ ២១៦នាក់បន្ថែមទៀត
ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ នៅខេត្តបន្ទាយមានជ័យ ចំនួន ៣៩នាក់ ដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី០៣ មិថុនា ២០២១ ម្សិលមិញនេះ ដែលជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងករណីពលករខ្មែរមកពីថៃ