បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២១ នេះ បានប្រកាសពីករណីជាសះស្បើយរបស់អ្នកជំងឺកូវីដ-១៩ ចំនួន ៩៣នាក់បន្ថែមទៀត នៅខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ស្ដីពីករណីជាសះស្បើយជំងឺកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅក្នុងចំណោមអ្នកជាសះស្បើយទាំង ៩៣នាក់ខាងលើនោះ រួមមានជនជាតិឥណ្ឌូនេស៊ី ១៩នាក់ , ជនជាតិខ្មែរចំនួន ៦៤នាក់ , ជនជាតិថៃ ០៩នាក់ និងជនជាតិវៀតណាម ០១នាក់។