លោក ជេក ម៉ា (Jack Ma)
ភ្នំពេញ៖ ឧបករណ៍ធ្វើតេស្តរក COVID-19ចំនួន២ម៉ឺន និងសំភារៈផ្សេងទៀត ដែលជាជំនួយរបស់ លោកជេក ម៉ា (Jack Ma) ដែលផ្តល់ជូនកម្ពុជា នឹងប្រគល់ជូន ក្រសួងសុខាភិបាលនៅថ្ងៃស្អែក។នេះបើតាមការអះអាងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជាថ្លែងប្រាប់ ស៊ីស៊ីថាមស៍នៅព្រឹកនេះ។
បើតាមស្ថានទូតចិន បានបញ្ជាក់ថា លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងយកជំនួយរបស់ មូលិធិជេក ម៉ា និង មូលិធិAlibaba ដែលមានឧបករណ៍ធ្វើតេស្តរក COVID-19ចំនួន២ម៉ឺន និងសំភារៈផ្សេងទៀត ប្រគល់ជូនឯកឧត្តមសាស្ត្រាចារ្រ ម៉ម ប៊ុនហេង នៅទីស្តីការក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា លោកមហាសេដ្ឋីចិនដែលគេស្គាល់ជាច្រើននោះគឺ ជេក ម៉ា (Jack Ma) ដែលជាអ្នកបង្កើតក្រុមហ៊ុនអេឡិកត្រូនិកយក្យ អាលីបាបា Alibaba នៅថ្ងៃទី២១ ខែមីនានេះ បាននិយាយក្នុងប្រព័ន្ធបណ្ដេញសង្គម Twitter ថា «តោះអាស៊ី!!!យើងនឹងបរិច្ចាគសំភារៈបន្ទាន់ ដែលមានម៉ាសចំនួន ១លាន៨សែន(១ ៨០០ ០០០ម៉ាស) ឧបករណ៍ធ្វើតេស្ត ចំនួន២សែន១ម៉ឺន(២១០ ០០០), ឈុតការពារ ចំនួន ៣ម៉ឺន៦ពាន់ (៣៦ ០០០), រួមជាមួយនឹងម៉ាស៊ីនខ្យល់ និងទែម៉ូម៉ែត្រសម្រាប់វាស់កម្ដៅ) ទៅប្រទេសអាហ្គានីស្ថាន បង់ក្លាដែស កម្ពុជា ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និង ស្រីលង្កា។ ការផ្តល់ជូនរហ័សមិនងាយស្រួលទេប៉ុន្តែយើងនឹងធ្វើវាបាន! » ៕