កំពត៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសនូវសេចក្តីជូនដំណឹងស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៩ករណី ក្នុងខេត្តកំពត។
ដោយយោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ថ្មី ចំនួន ២៩នាក់ ត្រូវបានដាក់ឲ្យសំរាកព្យាបាល ហើយបច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នក ដែលពាក់ព័ន្ធក្នុងករណីនេះ ជាបន្តទៀត។
សូមបញ្ជាក់ថា គិតដល់ពេលនេះ នៅខេត្តកំពត មានអ្នកឆ្លងកូវីដសរុបចំនួន ៩០២នាក់ , អ្នកជាសះស្បើយពីកូវីដសរុបចំនួន ២៨០នាក់ , ស្លាប់ ០៦នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សរុបចំនួន ៦១៦នាក់៕