ភ្នំពេញ៖ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងជំងឺវីរុស COVID-19 ដែលជាក្រុមជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា បានប្រើ«ប្រព័ន្ធតិចណូឡូជី» ដើម្បីពិគ្រោះ និងពិនិត្យអ្នកជំងឺកូវីដ១៩នៅកម្ពុជាពីចម្ងាយ និងទាន់ពេលវេលា។ ការបង្កើតប្រព័ន្ធនេះគឺមានការសហការរវាងក្រុមគ្រូពេទ្យចិនជាមួយនឹងក្រុមហ៊ុនHUAWEI ក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសក្នុងប្រទេសកម្ពុជា។
លោក Yao Yuya ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនHuaweiតិចណូឡូជី(ខេមបូឌា)ខូអិលធីឌី ក្នុងរាជធានីភ្នំពេញមានប្រសាសន៍ថា ក្រុមហ៊ុនHUAWEIក្នុងប្រទេសកម្ពុជា នឹងសហការជាមួយរាជរដ្ឋាភិបាល និងដៃគូផ្សេងទៀតក្នុងការផ្តល់ជាបណ្តាញ 5G wireless broadband ជូនដល់ក្រសួងសុខាភិបាល មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មជ្ឈមណ្ឌលព្យាបាលក្នុងសហគមន៍ និងស្ថាប័នផ្សេងទៀត ដើម្បីផ្តល់ជាបណ្តាញអ៊ីធើណេតដែលមានល្បឿនលឿនសម្រាប់ទំនាក់ទំនងជាមួយនឹងអ្នកខាងក្រៅ។
លោកថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាវីដេអូ Welinkលើកដំបូងនៅថ្ងៃទី២៥ ខែមីនានេះ រវាងក្រុមពេទ្យចិនជាមួយនឹងផ្នែកបញ្ជាការទប់ស្កាត់នឹងជំងឺវីរុសក្នុងតំបន់ស្វយ័តGuangxi នៃប្រទេសចិនដែលបានរៀបចំឡើងក្នុងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការថ្មីនៃក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌីក្នុងរាជធានីភ្នំពេញ។
តាមរយៈប្រព័ន្ធកិច្ចប្រជុំវីដេអូWelinkរបស់ក្រុមហ៊ុនHUAWEI ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនបានភ្ជាប់ទំនាក់ទំនងជាមួយផ្នែកបញ្ជាការទប់ស្កាត់នឹងជំងឺវីរុស ក្នុងតំបន់ស្វយ័តGuangxi នៃប្រទេសចិនដោយជោគជ័យ នេះបានរួមចំណែកជាកម្លាំងមួយនៃក្រុមហ៊ុនHUAWEIក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសក្នុងប្រទេសកម្ពុជា។
ផ្អែកលើប្រព័ន្ធប្រជុំវីដេអូ Cloudlink របស់ក្រុមហ៊ុនHUAWEI អាចសម្រេចបានការទំនាក់ទំនងយ៉ាងជាក់ស្តែងជូនដល់ក្រសួងសុខាភិបាល កន្លែងកំណត់ព្យាបាលជំងឺវីរុសCOVID-19ក្នុងរាជធានីភ្នំពេញ មជ្ឈមណ្ឌលព្យាបាលជំងឺតាមបណ្តា២៥ខេត្តក្រុង និងក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព។
ការប្រើបច្ចេកវិទ្យាAI គឺបានគាំទ្រដល់ការពិនិត្យយ៉ាងឆាប់រហ័សជូនដល់មន្ទីរពេទ្យនិងវេជ្ជបណ្ឌិត ប្រើទិន្នន័យ(DATA) និងបច្ចេកវិទ្យាAI ដើម្បីលើកកម្ពស់អាត្រាប្រសិទ្ធភាពក្នុងការពិនិត្យ និងធ្វើតេស្តជំហានដំបូងជូនដល់អ្នកផ្ទុះជំងឺសម្រាប់ការវិនិច្ឆ័យ និងពិនិត្យរកយ៉ាងទាន់ពេលវេលាជូនដល់អ្នកផ្ទុះជម្ងឺវីរុសCOVID-19។