Cctime 6monthsfree desktop
Cc times  web banner kh (2)

៤ខែឆ្នាំ២០២១កម្ពុជានាំចេញទៅឡាវជិត៨០ម៉ឺនដុល្លារខណៈឡាវនាំមកកម្ពុជាបានជិត៤៤លានដុល្លារ

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ច្រកព្រំដែនកម្ពុជា-ឡាវ

ភ្នំពេញ៖ រយៈបេល៤ខែដំបូង ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផលិតផលសរុបទៅប្រទេសឡាវបានចំនួនជិត៨០ម៉ឺនដុល្លារ ខណៈដែលប្រទេសឡាវនាំចូលផលិតផលមកកម្ពុជាវិញបានជិត៤៤លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានផ្តល់ជូនមកស៊ីស៊ីថាមស៍។

យោងតាមរបាយការណ៍ដដែល កសិផល ឬផលិតផលដែលកម្ពុជាណាំចេញទៅប្រទេសឡាវមានដូចជា សត្វរស់ ផលិតផលនៃរោងចក្រកិនម្សៅម៉ាលត៍ សម្លៀកបំពាក់ កំណាត់ ស្រោមជើង ស្បែកជើក និងវត្ថុធ្វើពីដែក ឬដែកថែបផ្សេងទៀត។ ហើយក្នុងនេះចំណូលដែលកម្ពុជាទទួបលបានច្រើនជាងគេនោះ គឺការនាំចេញសត្វរស់ ដែលបានផ្តល់ចំណូលរហូតដល់២៦៥,០០០.០០ដុល្លារ។

ទន្ទឹមនឹងនេះ កម្ពុជាក៏មានការនាំចូលពីប្រទេសឡាវផងដែរ ដែលទំហំនៃការនាំចូលមានរហូតទៅដល់ ៤៣.៨៤លានដុល្លារ នៅក្នុងរយៈពេល៤ខែនៃដើមឆ្នាំ២០២១នេះ។ ផលិតផលដែលឡាវនាំចូលមកកម្ពុជាមានដូចជា កាហ្វេ តែ ម៉ាត់តេ និងគ្រឿងទេស, ថ្នាំជក់ និងផលិតផលពីថ្នាំជក់, រ៉េ អាចម៍លោហៈ និងផេះ និងគ្រឿងបរិភោគកែច្នៃផ្សេងៗទៀត។

គួរបញ្ជាក់ថា គិតមកដល់ឆ្នា២០២១នេះទំនាក់ទំនងរវាងកម្ពុចា និងឡាវមានរយៈពេល៦៥ឆ្នាំហើយ ហើយទំនាក់ទំនងរយៈពេល៦៥ឆ្នាំកន្លងមកនេះ ភាគីទាំងពីរទទួលបាននូវចំណងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដោយឈរលើស្មារតីនៃភាពជាអ្នកជិតខាងល្អសាមគ្គីភាពនិងការយោគយល់គ្នាទៅវិញទៅមក។ នេះបើយោងតាមសារលិខិតរបស់សម្តេច ហ៊ុន សែន។

ក្នុងសារអបអរសាទរនោះ សម្តេច ហ៊ុន សែន បានបង្ហាញជំហរថាកម្ពុជានឹងបន្តចាប់ដៃជាមួយភាគីឡាវ ដើម្បីការអភិវឌ្ឍជាតិ។ សម្ដេចបន្តថា ក្នុងឱកាសនេះ ដើម្បីធានាចំពោះការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសឡាវ និងធ្វើការស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង ដើម្បីជំរុញការអភិវឌ្ឍជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង