ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមីនានេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
អង្គប្រជុំនាព្រឹកនេះ បានលើកយករបៀបវារៈចំនួន៤ មកធ្វើការពិភាក្សា និងអនុម័ត ដែលមានដូចជា÷ ការពិនិត្យសំណើសុំកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិនិត្យ និងបោះឆ្នោតទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ ការពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។
ការពិនិត្យសមាសភាពលេខាធិការចំនួន ៣រូប របស់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ គឺ ឯកឧត្តម ឈឹម ម៉ា លោកជំទាវ គឹម សុវណ្ណា ឯកឧត្តម លី ឆេង។ និងការពិនិត្យនិងសម្រេចសេចក្តីព្រាងរបៀបវារៈ និងកាលបរិច្ឆេទបើសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦។