Cctimesw1140xh150cm copy

មានអ្នកឆ្លងកូវីដថ្មីនៅខេត្តកំពង់ធំ ៣២នាក់និងជាសះស្បើយ ០១នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសសេចក្តីប្រកាសព័ត៌មាន ដែលរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣២នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅខណៈពេលមានអ្នកជាសះស្បើយពីជំងឺកូវីដ ចំនួន ០១នាក់បន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ធំ ដោយយោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣២នាក់ ដូចតទៅ៖

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានខាងលើឲ្យបានឆាប់បំផុត ដោយអំពាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ ឱ្យរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ និងវិធានការ "៣ការពារ ៣កុំ” ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុម គ្រួសារ និងសហគមន៍ចៀសផុតពីជំងឺកូវីដនេះ ដោយចូលរួមសហការអនុវត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៤៥៤នាក់ ក្នុងនោះបានជាសះស្បើយចំនួន ២៥០នាក់ ហើយអ្នកជំងឺចំនួន ២០២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត, មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក , មន្ទីរពេទ្យបង្អែកស្ទោង ,មណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក និងស្លាប់ ០២នាក់៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ កំពង់ធំ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង