Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

កម្ពុជាទទួលបានឧបករណ៍បរិក្ខារវេជ្ជសាស្ត្រចំនួន១២មុខបន្ថែមទៀតពីចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល

ភ្នំពេញ៖កម្ពុជាទទួលបាននូវឧបករណ៍បរិក្ខារ វេជ្ជសាស្ត្រសម្រាប់ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ចំនួន១២មុខបន្ថែមទៀតពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនដើម្បីពង្រឹងសមត្ថភាពការគ្រប់គ្រងសំណល់ វេជ្ជសាស្ត្រឱ្យកាន់តែល្អប្រសើរឡើង។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលរួមជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក Nick Beresford ប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងដកស្រង់មេរៀនបទពិសោធន៍ពីប្រទេសចិន។

គម្រោងនេះបង្កើតឡើងដើម្បីលើកកម្ពស់សមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពីការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ និងប្រគល់-ទទួលឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ តាមរយៈវីដេអូសន្និសីទ ដែលឧបករណ៍ទាំងនេះ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ ទាំងជំនួយបច្ចេកទេស ទាំងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រនិងមន្ទីរពិសោធន៍ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ សរុបជាទឹកប្រាក់ប្រមាណជាង ១០លានដុល្លារអាមេរិក ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ នាខែមករា ឆ្នាំ២០២០។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសរំលេចថា ថ្ងៃនេះជាមោទនភាពថ្មីមួយទៀត តាមរយៈកម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់នូវឧបករណ៍បរិក្ខារ វេជ្ជសាស្ត្រសម្រាប់ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ចំនួន១២មុខ ដើម្បីពង្រឹងសមត្ថភាពការគ្រប់គ្រងសំណល់ វេជ្ជសាស្ត្រ៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង